Romans 14

1ចូរទទួលអ្នកដែលខ្សោយខាងជំនឿកុំឈ្លោះប្រកែកពីគំនិត​ខុសប្លែក​គ្នា​ឡើយ 2គឺម្នាក់ជឿថា​ខ្លួន​អាចបរិភោគអាហារបានគ្រប់មុខប៉ុន្ដែ​ចំពោះ​អ្នកខ្សោយវិញបរិភោគ​តែ​បន្លែ 3នោះចូរ​កុំ​ឲ្យ​អ្នកដែលបរិភោគមើលងាយអ្នកដែលមិនបរិភោគហើយអ្នកដែលមិនបរិភោគ​ក៏​មិនត្រូវថ្កោលទោស​អ្នក​ដែលបរិភោគ​ដែរ​ដ្បិតព្រះជាម្ចាស់​បាន​ទទួលអ្នកនោះ 4តើអ្នកជាអ្វី​បានជា​ហ៊ាន​ថ្កោលទោសបាវបម្រើ​របស់​គេ? ​ទោះជា​អ្នកបម្រើ​នោះឈរក្ដីដួល​ក្ដី​ស្រេច​លើ​ចៅហ្វាយរបស់គេ​ទេ​តើ​តែ​គេ​នឹង​ឈរបានព្រោះព្រះអម្ចាស់​មាន​អំណាច​ជួយ​គេឲ្យឈរបាន 5ដ្បិតម្នាក់គិតថាថ្ងៃមួយប្រសើរជាងថ្ងៃមួយ​ទៀត​ម្នាក់ទៀតបែរជាគិតថាថ្ងៃណា​ក៏​ដូចជា​ថ្ងៃ​ណា​ដែរ​ដូច្នេះ​ចូរ​ម្នាក់ៗ​ជឿ​ជាក់នៅក្នុងគំនិត​របស់​ខ្លួនចុះ 6ព្រោះអ្នកដែលប្រតិបត្ដតាមថ្ងៃ​គេ​ប្រតិបត្ដ​សម្រាប់​ព្រះអម្ចាស់​ឯ​អ្នក​ដែលបរិភោគគេបរិភោគ​សម្រាប់​ព្រះអម្ចាស់ដែរដ្បិត​គេ​បាន​អរព្រះគុណព្រះជាម្ចាស់ហើយអ្នកដែលមិនបរិភោគ​គេ​ក៏​មិនបរិភោគ​សម្រាប់​ព្រះអម្ចាស់ហើយ​គេ​ក៏​អរព្រះគុណព្រះជាម្ចាស់​ដែរ 7ដ្បិតក្នុង​ចំណោម​យើងគ្មាន​អ្នក​ណា​ម្នាក់​រស់នៅ​ដើម្បី​ខ្លួនឯងទេហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់ស្លាប់​ដើម្បី​ខ្លួនឯងដែរ 8ព្រោះបើ​យើង​រស់នៅ​គឺ​រស់នៅ​ដើម្បី​ព្រះអម្ចាស់​ហើយ​បើ​យើង​ស្លាប់​គឺ​ស្លាប់​ដើម្បី​ព្រះអម្ចាស់ដូច្នេះហើយទោះបី​យើង​រស់ក្ដីស្លាប់ក្ដី​យើង​ជា​របស់​ព្រះអម្ចាស់ 9ហេតុនោះហើយបានជា​ព្រះ​គ្រិស្ដសោយទិវង្គតហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញដើម្បីធ្វើ​ជា​ព្រះអម្ចាស់​លើ​ទាំង​មនុស្ស​ស្លាប់និងមនុស្សរស់ 10ចុះអ្នកវិញហេតុអ្វី​បានជា​ថ្កោលទោសបងប្អូន​របស់​ខ្លួនដូច្នេះ? ​ឬ​ហេតុអ្វី​បានជា​អ្នកមើលងាយបងប្អូន​របស់​ខ្លួនដូច្នេះ? ​ដ្បិត​យើង​នឹង​ឈរ​នៅមុខ​ទី​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់ទាំងអស់គ្នា 11ព្រោះមាន​សេចក្ដីចែង​ទុក​ថាព្រះអម្ចាស់មានបន្ទូលថាយើង​មាន​ព្រះជន្ម​រស់ជានិច្ច​ដូច្នេះ​ជង្គង់ទាំងអស់​ត្រូវ​លុតចុះ​នៅ​ចំពោះ​មុខ​យើងហើយអណ្ដាតទាំងអស់​ត្រូវ​ប្រកាស​ទទួល​ស្គាល់ព្រះជាម្ចាស់ 12ដូច្នេះយើងម្នាក់​នឹង​រៀបរាប់ទូលព្រះជាម្ចាស់ពី​អំពើ​ដែល​យើង​បាន​ធ្វើ 13ហេតុនេះយើង​មិន​ត្រូវ​ថ្កោលទោសគ្នា​ទៀត​ឡើយផ្ទុយទៅវិញ​យើង​ត្រូវ​ប្ដេជ្ញា​ចិត្ដ​ថា​យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​បងប្អូន​ណា​ម្នាក់ជំពប់ដួលរវាតចិត្ដឡើយ 14ខ្ញុំដឹង​ហើយ​ជឿជាក់នៅក្នុងព្រះអម្ចាស់យេស៊ូថាគ្មាន​អ្វី​មួយ​មិនបរិសុទ្ធដោយខ្លួនឯង​នោះ​ទេលុះត្រាតែ​មាន​អ្នក​ណា​ម្នាក់ចាត់​ទុក​ថា​វា​មិនបរិសុទ្ធ​ទើប​វា​ត្រលប់ជា​មិនបរិសុទ្ធ​សម្រាប់​អ្នកនោះ 15ប៉ុន្ដែបើ​អ្នក​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នកព្រួយចិត្ដដោយសារតែរឿងអាហារ​នោះ​អ្នក​មិន​បាន​រស់នៅដោយ​សេចក្ដី​ស្រលាញ់​ទៀត​ទេ​ដូច្នេះ​កុំធ្វើ​ឲ្យ​បងប្អូន​របស់​អ្នកដែល​ព្រះ​គ្រិស្ដ​បាន​សោយទិវង្គតជំនួស​ត្រូវ​វិនាស​ដោយសារ​តែ​អាហារ​របស់​អ្នកឡើយ 16ដូច្នេះកុំ​ឲ្យ​គេ​និយាយ​បង្ខូច​ការ​ល្អ​របស់​អ្នកបានឡើយ 17ដ្បិតនគរ​របស់​ព្រះជាម្ចាស់មិន​មែន​ជា​ការ​បរិភោគនិងការផឹកឡើយគឺ​ជា​សេចក្ដី​សុចរិត​សេចក្ដី​សុខសាន្តនិង​សេចក្ដី​អំណរនៅក្នុង​ព្រះ​វិញ្ញាណបរិសុទ្ធ 18ព្រោះអ្នកដែលបម្រើ​ព្រះ​គ្រិស្ដតាម​របៀប​នេះគាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់ណាស់ហើយមនុស្សទាំងឡាយ​ក៏​ទទួលស្គាល់​អ្នកនោះ​ដែរ។ 19ដូច្នេះហើយ​យើង​ត្រូវ​ដេញតាមសេចក្ដីទាំងឡាយ​ដែល​នាំ​ឲ្យ​មាន​សេចក្ដីសុខសាន្ដនិងការស្អាងចិត្ដដល់គ្នា​ទៅវិញ​ទៅមក 20កុំបំផ្លាញកិច្ចការ​របស់​ព្រះជាម្ចាស់ដោយសារតែអាហារឡើយ​ដ្បិត​អាហារ​សុទ្ធតែបរិសុទ្ធទេប៉ុន្ដែ​ជា​ការ​អាក្រក់​សម្រាប់​អ្នកដែលបរិភោគដោយ​ធ្វើ​ឲ្យ​គេ​ជំពប់ដួល 21ហើយជា​ការប្រសើរ​បើ​មិនបរិភោគសាច់ផឹកស្រានិង​អ្វី​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នកជំពប់ដួល 22បើអ្នកមានជំនឿ​បែប​ណា​ចូរ​ជឿ​បែបនោះ​តែ​ម្នាក់ឯងនៅចំពោះព្រះជាម្ចាស់​ចុះ​ដ្បិត​មានពរហើយអ្នកណាដែលមិនថ្កោលទោសខ្លួនឯងចំពោះ​អ្វី​ដែល​ខ្លួន​យល់​ថា​ត្រឹម​ត្រូវ 23ផ្ទុយទៅវិញបើអ្នកណាបរិភោគ​ទាំង​សង្ស័យ​អ្នក​នោះ​មាន​ទោស​ហើយព្រោះមិន​បាន​បរិភោគ​ដោយជំនឿទេហើយ​អំពើ​ទាំងឡាយដែលមិនមែនមកពីជំនឿទេ​នោះ​សុទ្ធតែ​ជាបាបទាំងអស់
Copyright information for KhmKCB